សូចនាករ
ផ្ដល់វគ្គបណ្ដុះបណ្ដាលអំពីជំនាញផលិតកម្មកសិកម្ម (ចិញ្ចឹមសត្វ ដាំបន្លែ) ដល់គ្រួសារក្រីក្រ និងគ្រួសារមានមុខរបរដែលរកចំណូលតាមរយៈផលិតកម្មកសិកម្មនៅតំបន់ជនបទ ឲ្យទទួលបានជំនាញពិតប្រាកដយកទៅអនុវតន៍តាមគ្រួសារនីមួយៗបានប្រសើរឡើង។
ផ្ដល់វគ្គបណ្ដុះបណ្ដាលអំពីការវេចខ្ចប់ និងកែច្នៃផលិតផលនាំទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។
គម្រោងនេះ និងធ្វើឲ្យសហគមន៍ផលិត និងអ្នកប្រើប្រាស់ផលិតផលមានការយល់ដឹងកម្រិតខ្ពស់ នូវសុវត្ថិភាពចំណីអាហារ និងជួយឲ្យសហគមន៍ទទួលបាននូវសុខភាពប្រសើរឡើង។
សកម្មភាព
សកម្មភាពសង្ខេបដែលយើងបាននិងកំពុងធ្វើ មានដូចជា៖
១. សកម្មភាពអប់រំផ្សព្វផ្សាយ (អំពីការដាំបន្លែ និងចិញ្ចឹមសត្វ) ដល់គ្រួសារក្រីក្រ និងគ្រួសារដែលមានមុខរបរដាំដំណាំ និងចិញ្ចឹមសត្វជាអាជីព
២. កែលំអរ និងវេចខ្ចប់ផលិតផលកសិករ នាំចេញទៅទីផ្សារ
៣. គាំទ្រធនធានដល់កសិករក្នុងដំណើរការផលិតកម្មកសិកម្មទំនើប
៤. រៀបចំប្រមូលផ្ដុំផលិតផលកសិករ និងរៀបចំបង្កើតផ្សារ សហគមន៍ សម្រាប់ផ្គត់ផ្គង់ផលិតផលកសិករនាំចេញទៅទីផ្សារ
៥. គាំទ្រមធ្យោបាយដឹកជញ្ជួនផលិតផលកសិករទៅកាន់ទីផ្សារ
សកម្មភាពទាំងស្រុងមានដូចខាងក្រោម៖
- ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់កសិករចំនួន១៤៦០គ្រូសារនៅ៧ឃុំ ក្នុងស្រុកស្វាយជ្រំ ស្រុកស្វាយទាប និងស្រុករំដួល ខេត្តស្វាយរៀងស្ដីពីបច្ចេកទេសចិញ្ចឹមសត្វ ដាំបន្លែ ៤ដងក្នុង១ឆ្នាំ ចំណាយថវិកាសរុប ២៩,២០០ដុល្លារ ។
- ផ្ដល់ការគាំទ្រពូជដំណាំ និងពូជមាន់ដល់កសិករក្រីក្រចំនួន ៥៧០គ្រួសារ ក្នុង១គ្រួសារទទួលបានមាន់១៥ក្បាលចំណាយថវិកា ៤២,៧៥០ដុល្លារ និងពូជដំណាំ៦មុខ ស្មើ៨,៥៥០ដុល្លារ សរុបថវិការួមចំនួន ៥១,៣០០ដុល្លារ ១ឆ្នាំម្ដងនៅ៧ឃុំ ក្នុងស្រុកស្វាយជ្រំ ស្រុកស្វាយទាប និងស្រុករំដួល ខេត្តស្វាយរៀង។
- ផ្ដល់ការគាំទ្រពូជជ្រូក និងពូជដំណាំដល់គ្រួសារក្រីក្រចំនួន ៥៧០គ្រួសារ ក្នុង១គ្រួសារទទួលបាន២ក្បាលចំណាយថវិកា ៦២,៧០០ដុល្លារ និងពូជដំណាំ៦មុខស្មើ ៨,៥៥០ ដុល្លារ សរុបថវិការួមចំនួន ៧១,២៥០ដុល្លារ ១ឆ្នាំម្ដងនៅ៧ឃុំ ក្នុងស្រុកស្វាយជ្រំ ស្រុកស្វាយទាប និងស្រុករំដួល ខេត្តស្វាយរៀង។
- ផ្ដល់ពូជគោ ដល់គ្រួសារក្រីក្រចំនួន ៣២០គ្រួសារ ក្នុង១គ្រួសារទទួលបាន ១ក្បាល ចំណាយថវិកាសរុបចំនួន ១១,៥២០ដុល្លារ នៅ៧ឃុំ ក្នុងស្រុកស្វាយជ្រំ ស្រុកស្វាយទាប និងស្រុករំដួល ខេត្តស្វាយរៀង។
- ផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងបញ្ចីចំណូលចំណាយដល់តំណាងក្រុមជួយខ្លួនឯង ចំនួន៤៥ក្រុមមានគណកម្មាការចូលរួមចំនួន ១៣៥នាក់ ចំណាយថវិកាចំនួន ២,០២៥ដុល្លារ ២ដងក្នុងមួយឆ្នាំ។
- ផ្ដល់ថវិកាគាំទ្រដល់សមាជិកក្រុមជួយខ្លួនឯងដើម្បីយកទៅពង្រីកមុខរបរចំនួន៤៥ក្រុម ក្នុងមួយក្រុមទទួលបានថវិកា ១,៨០០ដុល្លារ សរុបថវិកាចំនួន ៨១,០០០ដុល្លារ មួយលើក។
- គាំទ្រស្បៀងជួយគ្រួសារក្រីក្រចំនួន៣៥០គ្រួសារនៅក្នុង១០ភូមិ ឃុំពោធិរាជ ស្រុកស្វាយជ្រំ កសិករទទួលបានក្នុងមួយគ្រួសារ(អង្ករ៥០គីឡូ ខកំប៉ុង១០ប្រអប់ និងប្រេងឆា១ដបធំ) ក្នុងមួយឆ្នាំចំនួន ១៩,២៥០ដុល្លារ រយៈពេល៣ឆ្នាំសរុបថវិកាចំនួន ៥៧,៧៥០ដុល្លារ។
- ផ្ដល់វគ្គបណ្ដុះបណ្ដាលអំពីការវេចខ្ចប់ និងកែច្នៃផលិតផលនាំទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុកដល់សមាជិកក្រុមផលិតចំនួន១០ក្រុម ស្មើ៥០នាក់ ក្នុង១វគ្គចំណាយថវិកាចំនួន ៥០០ដុល្លារ សរុប៣វគ្គស្មើ១,៥០០ដុល្លារ។
- ផ្ដល់ការគាំទ្រការសាងសង់រោងបន្លែសុវត្ថិភាពចំនួន២កន្លែង (ទំហំ១៥ * ២០)ចំណាយថវិកាសរុបចំនួន ៣២,០០០ដុល្លារ។










