សូចនាករ
ផ្ដល់ការគាំទ្រធនធាន និងកសាងសមត្ថភាពដល់សិស្សក្រីក្រ ធ្វើឲ្យមានសមត្ថភាព ជីវភាពប្រសើរឡើង និងបានចូលរួមពេញលេញក្នុងការអប់រំនៅថ្នាក់បឋមសិក្សា ព្រមទាំងបង្កើនការចូលរួមគាំទ្រពីសហគមន៍។
គម្រោងនេះ និងផ្ដេតការយកចិត្តទុកដាក់ជួយគាំទ្រធនធានដល់សាលាបឋមសិក្សាក្រីក្រនៅតំបន់ជនបទដើម្បីទទួលបាននូវសម្ភារៈបណ្ណល័យសម្រាប់សិស្សអាន ជួយអភិវឌ្ឍន៍សាលានៅតាមជនបទជំរុញឲ្យសាលាអនុវត្តន៍បាននូវស្ដង់ដា យុទ្ធសាស្រ្ដសហគមន៍សាលារៀន។
សកម្មភាព
សកម្មភាពសង្ខេបដែលយើងបាននិងកំពុងធ្វើ មានដូចជា៖
១. សកម្មភាពផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រ បឋមសិក្សា
២. កសាងអាគារសិក្សានៅបឋមសិក្សា
៣. កសាងសួនច្បារ និងតារាងបាល់ទាត់ហ្វឹកហាត់អប់រំកាយនៅតាមសាលាបឋមសិក្សា
៤. កសាងបង្គន់អនាម័យ នៅតាមបឋមសិក្សា និងសហគមន៍
៥. កម្មវិធីលាងដៃ និងសាប៊ូនៅតាមផ្ទះ និងសាលា
៦. គ្រាំទ្រមតេយ្យសហគមន៍ និងសម្ភារៈសិក្សាបណ្ណាល័យ
៧. គាំទ្រ ដល់មណ្ឌលកុមារកំព្រានៅតាមសហគមន៍
សកម្មភាពទាំងស្រុងមានដូចខាងក្រោម៖
- ផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រ (ស្រ្តីមានផ្ទៃពោះ និង កុមារ) ទទួលបានថវិការសម្រាប់ទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពដែលមានចំនួន៤៤៥នាក់ ដោយក្នុងម្នាក់ៗទទួលបានកញ្ចប់ថវិកាចំនួន ២៥ដុល្លារក្នុងមួយឆ្នាំ(ចំណាយថវិកាអស់ចំនួន ១១,១២៥ដុល្លារក្នុងមួយឆ្នាំ)ដើម្បីអោយគ្រួសារក្រីមានលទ្ធភាពបញ្ជូនកូនៗទៅសាលារៀន។
- ផ្តល់ការគាំទ្រសម្ភារសិក្សាដល់សិស្សក្រីក្រចំនួន១,២៥២នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅ ប៊ិច កាបូបស្ពាយ និងថវិកា២០ដុល្លារក្នុងមួយឆ្នាំ (ចំណាយថវិកាអស់ចំនួន ២៥,០៤០ដុល្លារ)។
- ផ្តល់ការគាំទ្រសម្ភារសិក្សា សម្រាប់បណ្ណាល័យនៅតាមសាលាបឋមសិក្សាចំនួន២៥សាលា ចំណាយអស់ថវិកាចំនួន១២៥០០ដុល្លារ នៅក្នុងស្រុករមាសហែក និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
- ផ្តល់ការគាំទ្រសម្ភារប្រើប្រាស់ក្នុងបង្គន់អនាម័យ មានដូចជា(សាប៊ូ បោយទឹក កន្សែង ធុងទឹក ច្រាស់ដុះបង្គន់)ដល់សាលាបឋមសិក្សាចំនួន៩៦សាលាបឋមសិក្សា៤ដងក្នុង១ឆ្នាំ ដោយចំណាយថវិកាអស់ចំនួន១១,៥២០ដុល្លារ។
- ផ្តល់វគ្គផ្សព្វផ្សាយនៅតាមសាលាបឋមសិក្សាចំនួន៩៦សាលាដែលមានអ្នកចូលរួមចំនួន៣៩,៨១៧នាក់ ស្តីអំពីការប្រើប្រាស់ទឹកសុវត្តិភាព ការលាងដៃនិងសាប៊ូ និងការប្រើប្រាស់បង្គន់អនាម័យ នៅខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពត។














