សូចនាករ
គម្រោងផ្ដល់ការគាំទ្រការកសាងសមត្ថភាពតាមរយៈវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយដល់ជនបង្គោល និងភា្នក់ងារសុខភាពភូមិ ទៅលើប្រធានបទទាំង៣ ( ហូបទឹកសុវត្ថិភាព លាងដៃសាប៊ូ និងការប្រើប្រាស់បង្គន់អនាម័យ។
គម្រោងនេះនិងមានកិច្ចសហការជាមួយរាជរដ្ឋាភិបាលសំដៅជំរុញ បញ្ឍប់ការបត់ដៃបត់ជើងពាសវាលពាសកាល និងធ្វើឲ្យសហគមន៍មានសុខភាពល្អព្រមទាំងជីវភាពប្រសើរឡើង។
សកម្មភាព
សកម្មភាពសង្ខេបដែលយើងបាននិងកំពុងធ្វើ មានដូចជា៖
១. ផ្ដល់ការអប់រំផ្សព្វផ្សាយដល់គ្រួសារក្រីក្រនៅជនបទ អំពីសុវត្ថភាពចំណីអាហារ ការលាងដៃ និងសាប៊ូ និងហូបទឹកស្អាត
២. កសាងបង្គន់អនាម័យជួយដល់ចាស់ជរា ជនពិការ កុមារកំព្រា និងគ្រួសារក្រីក្រ
៣. ផ្ដល់ការគាំទ្រធនធានថវិកាជួយដល់គ្រួសារក្រីក្រទៅពិនិត្យសុខភាព
៤. ផ្ដល់ធនធានសម្ភារៈថវិកាជួយដល់គ្រួសារចាស់ជរា និងជនពិការ
សកម្មភាពទាំងស្រុងមានដូចខាងក្រោម៖
- ផ្ដល់វគ្គបណ្តុះបណ្តាលដល់ជនបង្គោលស្តីពីប្រធានបទ ការហូបទឹកសុវត្តិភាព ការលាងដៃនិងសាប៊ូ ការប្រើប្រាស់បង្គន់អនាម័យ នៅក្នុងសហគមន៍គោលដៅចំនួន៩០ឃុំ ស្មើនិង៩០នាក់នៅខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តកំពត និងខេត្តមណ្ឌលគិរី។
- ផ្តល់វគ្គផ្សព្វផ្សាយចំនួន១៩៦លើក ដល់សហគមន៍ចំនួន៩០ឃុំ មានអ្នកចូលរួមចំនួន២៤,៧៤៨គ្រួសារ ស្តីអំពីការប្រើប្រាស់ទឹកសុវត្តិភាព ការលាងដៃនិងសាប៊ូ និងការប្រើប្រាស់បង្គន់អនាម័យ នៅខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពត។
- ល់ការគាំទ្រក្នុងការសាងសង់បង្គន់អនាម័យជួយគ្រួសារក្រីក្រ ជនពិការ ចាស់ជរា កុមារកំព្រា បានចំនួន៤៨៥គ្រួសារ ស្មើនិង៤៨៥ បង្គន់(ចំណាយថវិកាអស់ចំនួន ៤៩,៩៥៥ដុល្លារ)។
- ផ្តល់ការគាំទ្រធុងចំរោះទឹកស្អាតជួយដល់គ្រួសារក្រីក្រចំនួន ១,២៥៧គ្រួសារ ស្មើនិង១,២៥៧ធុងទឹកចំរោះ (ចំណាយថវិកាអស់ចំនួន ៦៩,១៣៥ដុល្លារ)។
- ផ្ដល់ការគាំទ្រថវិកាដល់គ្រួសារក្រីក្រ គ្រួសារស្ដ្រីជាមេគ្រួសារ ចាស់ជរា ជនពិការ កុមារកំព្រា ចំនួន៧៧២នាក់ ក្នុងម្នាក់ៗទទួលបានចំនួន៣៥ដុល្លារ ម្ដងក្នុង១ឆ្នាំចំណាយថវិកាសរុប ២៧,០២០ដុល្លារ គម្រោងមានរយះពេល៣ឆ្នាំចំណាយថវិកាសរុប ៨១,០៦០ ដុល្លារ នៅខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពត។














