សូចនាករ
គម្រោងគាំទ្រតាមរយៈវគ្គបណ្ដុះបណ្ដាលដល់តួនាទីថ្នាក់ដឹកនាំនៅក្រោមជាតិ វមជ្ឈការ និងសហវមជ្ឈការ ដោយផ្ដេតទៅលើសេវាទាំង៣ (អប់រំ សុខាភិបាល និងសេវារដ្ឋបាលថ្នាកមូលដ្ឋាន ជំរុញឲ្យប្រជាពលរដ្ឋបានចូលរួមអនុវត្តន៍ និងបានចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងសហគមន៍បានប្រសើរឡើងប្រកបដោយតម្លាភាព និងមានការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សកម្មភាព
សកម្មភាពសង្ខេបដែលយើងបាននិងកំពុងធ្វើ មានដូចជា៖
១. កសាងប្រពន្ធ័ធារាសាស្រ្ដដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផលដំណាំកសិករ
២. កសាងផ្លូវលំជនបទដែលតភ្ជាប់ទំនាក់ទំនង ពីសហគមន៍ទៅទីប្រជុំជន
សកម្មភាពទាំងស្រុងមានដូចខាងក្រោម៖
- កសាងប្រពន្ធ័ធារាសាស្រ្ដដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផលដំណាំកសិករក្នុង៦ភូមិ ២ឃុំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានប្រវែង៣,៥១៣ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៧០,២៦០ដុល្លារ ដែលមានទទួលផលផ្ទាល់ ១២០០គ្រួសារ។
- ផ្ដល់វគ្គផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងនិងការប្រើប្រាស់ទឹកដល់សហគមន៍ចំនួន១២០០គ្រួសារ ២លើកអស់ថវិកាសរុប ៣២០០ដុល្លារ។
- ផ្ដល់វគ្គផ្សព្វផ្សាយស្ដីពីការបម្រែបម្រួលអាកាសធាតុដល់សហគមន៍ចំនួន៦៧៣គ្រួសារ ២លើកចំណាយថវិកាសរុបចំនួន ១៥០០ដុល្លារ។
- ផ្ដល់ការគាំទ្រការស្ដារស្រះសហគមន៍ដើម្បីផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំ និងចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារ ចំនួន១៤៤ស្រះ (ទំហំ ៦*៧ម៉ែត្រ) ចំណាយថវិកាសរុបចំនួន ៣៦,០០០ដុល្លារ។
- ផ្ដល់ការគាំទ្រពូជដំណាំ ពូជស្រូវ និងពូជត្រីដល់កសិករចំនួន ៦៧៣គ្រួសារ ចំណាយថវិកាសរុបចំនួន៥៧,៨៧៨ដុល្លារ។
- ផ្ដល់ម៉ាស៊ីនបូមទឹកដល់សហគមន៍ ៦ភូមិ ២ឃុំ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន១៨ឈុត/គ្រឿង ក្នុង១ឈុតគ្រឿងចំនួន១,៣៥០ដុល្លារ * ១៨ឈុតគ្រឿង=២៤៣០០ដុល្លារ។






